សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០២៤ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានចំណូលសរុប ចំនួន ៤៤.៣៦៦.៩៩៤.០០០ រៀល (១០.៧៩៤.៨៨៩ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣ កើនឡើងចំនួន ៤.៣១៥.៧៣៧.០០០ រៀល (១.០៩៧.២៤៨ ដុល្លារអាមេរិក) ឬស្មើនឹង ១0,៧៨%។ ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់ត្រីមាសទី២ ឆ្នំា២០២៤ សរុបចំនួន ៥.០៤៨.៥៨៩.០០០ រៀល (១.២២៨.៣៦៧ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣ ថយចុះចំនួន ៥៧.២៦០.០០០ រៀល (៧.៩១៦ ដុល្លារអាមេរិក) ឬស្មើនឹង -១,១២%។
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន មានចំនួន ៤៣៤.១៥៦.៥៧៥.០០០ រៀល (១០៥.៦៣៤.២០៣ ដុល្លារអាមេរិក) កើនឡើងចំនួន ២៣.៦១៨.៩៦៥.០០០ រៀល (៥.១៣៥.៤០០ ដុល្លារអាមេរិក) ស្មើនឹង ៥,៧៥% និងមូលធនសរុបមានចំនួន ១០១.៩១៦.៣៩៣.០០០ រៀល (២៤.៧៩៧.១៧៦ ដុល្លារអាមេរិក) កើនឡើងចំនួន ១៤.៣០១.៧១៣.០០០ រៀល (៣.៣៤៩.២៧៤ ដុល្លារអាមេរិក) ស្មើនឹង ១៦,៣២% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
សូចនាករសំខាន់ៗ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១-អនុបាតចរន្ត : ១,៨៦ ដង
២-អនុបាតចរន្តលឿន : ១,៥០ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម : ១,១៦ %
៤-អនុបាតចំណេញធៀបនឹងមូលធន : ៤,៩៥ %
៥-អនុបាតគំលាតចំណេញដុល : ៦៥,០៥ %
៦-អនុបាតគំលាតចំណេញភាព : ១១,៣៨ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ : ១៦ រៀល