របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៤ របស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន។
១. ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី
- លេខកូដស្តង់ដារ ៖ KH1000020003
- និមិត្តសញ្ញា ៖ ហធអ
២. សេចក្តីលម្អិត៖
ក្នុងត្រីមាសទី២ ឆ្នំា២០១៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៦៦.៤៦៤.៥៧៣.០០០ រៀល និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥.៣០១.៦០២.០០០ រៀល។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ២៩៤.៩៨០.១៨៨.០០០ រៀល និងមូលធនសរុបមានចំនួន ២៥១.៨៣០.១០៧.០០០រៀល។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៤មានដូចខាងក្រោម៖
១. អនុបាតចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន ១៦០ រៀល
២. អនុបាតចំណេញក្នុងមួយឯកតាមូលធន ២,១១ %
៣. អនុបាតចំណេញក្នុងមួយឯកតាទ្រព្យសកម្ម ១,៨០ %
៤. អនុបាតចរន្ត ៦,១១ ដង
៥. អនុបាតចរន្តលឿន ៥,៩១ ដង
៦. អនុបាតជុំបង្វិលទ្រព្យសកម្ម ០,២៣ ដង
៧. អនុបាតបំណុលធៀបនឹងមូលធន ១៧,១៣ %
ជាមួយគ្នានេះ ក្រុមហ៊ុន ហ្រ្គេន ធ្វីន សូមផ្តល់មូលហេតុនៃការយឺតយ៉ាវក្នុងការផ្តល់របាយការណ៍ប្រចំាត្រីមាសទី២ ឆ្នំា២០១៤ នេះដូចខាងក្រោម៖
- ការចាប់ផ្តើមចូលត្រួតពិនិត្យបញ្ជីការហិរញ្ញវត្ថុគឺនៅថ្ងៃទី០៤ ខែសីហា ឆ្នំា២០១៤
- ការទទួលបានរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយពីសវនកម្មគឺនៅថ្ងៃទី១១ ខែកញ្ញា ឆ្នំា២០១៤
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៤ ដូចមានក្នុងឯកសារយោង។