សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១១៤.៥១៣.៧៦១.០០០រៀល កើនជាងក្នុងត្រីមាសទី២ ឆ្នំា២០២៣ ចំនួន ២២.៤៥០.៦២៩.០០០រៀល ស្មើនឹង២៤,៣៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៣៧.៧៩២.០៣៧.០០០រៀល កើនចំនួន ៧.៨៣៤.២៤២.០០០រៀល ស្មើនឹង ២៦,១៥%។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២១១.៨៧៨.១៨០.០០០ រៀល កើនចំនួន ៤២.១៨៧.៦០៣.០០០ រៀល ស្មើនឹង ២៤,៨៦% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៣ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៧១.០៨៧.៨១៤.០០០រៀល ថយចុះចំនួន ២៤.៨៤៧.៥០៥.០០០ រៀល ស្មើនឹង ២៥,៩០% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៣។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះដែរទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៦៨៧.៥៩៣.៧០០.០០០រៀល កើនឡើងចំនួន ៨៤.៧៦៨.៧៦០.០០០រៀល ស្មើនឹង ៥,២៩% និងមូលធនសរុប មានចំនួន ១.០២៧.៣២៥.៤២២.០០០រៀល កើនឡើងចំនួន ៥៥.២៨០.៥៤៦.០០០រៀល ស្មើនឹង ៥,៦៩%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ២,៤២ដង
២-អនុបាតចរន្តលឿន: ២,១៤ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ២,២៤%
៤-អនុបាតចំណេញធៀបនឹងមូលធន: ៣,៦៨%
៥-អនុបាតគំលាតចំណេញដុល: ៣០,១៥%
៦-អនុបាតគំលាតចំណេញភាព: ៣៣,០០%
៧-អនុបាតលទ្ធភាពសងការប្រាក់: ២៤,៩៣ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៤៤០,៦១រៀល