សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០២៤ រ៉ូយ៉ាល់ រេលវេ ម.ក. មានចំណូលសរុបចំនួន ១២.២៣១ លានរៀល មានការធ្លាក់ចុះ ជាងត្រីមាសទី២ ឆ្នំា២០២៣ ចំនួន -១.១៦០ លានរៀល ស្មើនឹង -៨,៦៦% បើធៀប នឹងត្រីមាសទី២ ឆ្នំា២០២៣ និងខាតសុទ្ធក្នុងការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ក្នុងត្រីមាសទី២ ឆ្នំា២០២៤ សរុបចំនួន -៧.៨៨៣ លានរៀល  ធ្លាក់ចុះចំនួន ៩៦ លានរៀលស្មើនឹង -១,២០% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២៣ ។ ក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ រ៉ូយ៉ាល់ រេលវេ ម.ក.  មានទ្រព្យសកម្មសរុប ចំនួន ១៣៣.៨៨៧ លានរៀល ធ្លាក់ចុះចំនួន -៣.៦៦៦ លានរៀល ស្មើនឹង -២,៦៦% និងមូលធនសរុប មានចំនួន -៤៧.៦៨០ លានរៀល កើនឡើងចំនួន -១៦.៣៧៩ លានរៀល ស្មើនឹង ៥២,៣៣% បើធៀបនឹងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
អនុបាតហិរញ្ញវត្ថុ     
១. អនុបាតសាធនភាព  -៥៣,១២%
២. អនុបាតសន្ទនីយភាព     
    អនុបាតចរន្ត   ០,៤៧
    អនុបាតចរន្តលឿន  ០,៤៧
អនុបាតចំណេញភាព
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម  -៦%
៤. អនុបាតចំណេញធៀបនឹងមូលធន ១៧%
៥. អនុបាតគម្លាតចំណេញដុល   -២២,១៨%
៦. អនុបាតគម្លាតចំណេញភាព  -៦៤,៤៥%
៧. អនុបាតលទ្ធភាពបង់ការប្រាក់  -០,៩៧