សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានលទ្ធផលខាតលម្អិតក្នុងការិយបរិច្ឆេទចំនួន ១.១៧៣.៤៥៩ ពាន់រៀល ដែលបានថយចុះ ចំនួន ២.៨៤៩.៥២១ ពាន់រៀល ស្មើនឹង ១៧០,០១% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣។ នៅក្នុងត្រីមាសទី២ ឆ្នំា២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានចំនួន ៧៦.១៦៥.៧៦១ ពាន់រៀល ថយចុះចំនួន ៧.៧៧៩.៩៧៣ ពាន់រៀល ស្មើនឹង ៩,២៩% និងមូលធនសរុបមានចំនួន ៣៦.៣២៣.៥០០ ពាន់រៀល កើនឡើងចំនួន ៩២៨.៣៩០ ពាន់រៀល ស្មើនឹង ២,៦២% បើធៀបនឹងឆ្នាំ២០២៣។
សូចនករសំខាន់ៗប្រចាំត្រីមាសទី២ ឆ្នាំ២០២៤
១-អនុបាតចរន្ត: ១,៤២ ដង
២-អនុបាតចរន្តលឿន: ១,២៦ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (១,៥៤)%
៤-អនុបាតចំណេញធៀបនឹងមូលធន: (៣,២៣)%
៥-អនុបាតគំលាតចំណេញដុល: ១៨,៨៩%
៦-អនុបាតគំលាតចំណេញភាព: (៩,៨៤)%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: (៦០) រៀល