សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ ក្រុមហ៊ុន ហ្គោលដេន ទ្រី មានចំណូលសរុបចំនួន ១.៩៥២.៦២៨ ពាន់រៀល (៤៧៩.២៩០ដុល្លារ) ថយចុះចំនួន ៦៦៧.០០៩ ពាន់រៀល (១៦០.៨៩៥ ដុល្លារ) បើធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៣ ដែលមានចំណូលសរុបចំនួន ២.៦១៩.៦៣៧ ពាន់រៀល (៦៤០.១៨៥ ដុល្លារ) ។
• ខាតសុទ្ធសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ ចំនួន ១.៣២៧.៧២៨ ពាន់រៀល (៣២៥.៩០៣ ដុល្លារ) កើនឡើងចំនួន ១.២១១.២៤៥ ពាន់រៀល (២៩៧.៤៣៧ ដុល្លារ) បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣ ដែលមានការខាតសុទ្ធចំនួន ១១៦.៤៨៣ ពាន់រៀល (២៨.៤៦៦ដុល្លារ)។
• ទ្រព្យសកម្មសរុប របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ មានចំនួន ១២៨.១៤៨.២៨៣ ពាន់រៀល (៣១.១៧៩.៦៣១ ដុល្លារ) ថយចុះចំនួន ៨១១.៣៩២ ពាន់រៀល (៣៨៩.៤៤៥ ដុល្លារ) បើធៀបនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួន ១២៨.៩៥៩.៦៧៥ ពាន់រៀល (៣១.៥៦៩.០៧៦ដុល្លារ)។
• មូលធនសរុប របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ មានចំនួន ១២.៦៦០.១៩៦ ពាន់រៀល (៣.០៨០.៣៤០ដុល្លារ) ថយចុះចំនួន ១.៨៦០.៩៩៨ ពាន់រៀល (៤៧៤.៤២០ ដុល្លារ) បើធៀបទៅនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួន ១៤.៥២១.១៩៤ ពាន់រៀល (៣.៥៥៤.៧៦០ ដុល្លារ) ។
សូចនករសំខាន់ៗប្រចាំ ត្រីមាសទី២ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: -១,០៤ %
២-អនុបាតចំណេញធៀបនឹងមូលធន: -១០,៤៩ %
៣-គម្លាតចំណេញដុល: ៥២,៩៩%
៤-គម្លាតចំណេញសុទ្ធ: -៦៨,០០%
៥-អនុបាតលទ្ធភាពសងការប្រាក់: ០,៧៦x