សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន៩១.៩២៣.៤៩១.០០០រៀល ថយជាងត្រីមាសទី២ ឆ្នាំ២០២៣ ចំនួន ៣.៣៩៤.០៩២.០០០ រៀល ស្មើនឹង ៣,៥៦% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៧០.៣៦២.០០០រៀល ថយចំនួន ២.៥៨៤.៨៣១.០០០រៀល ស្មើនឹង ៩០,៥៣% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១៥៦.៨៥៤.៤៨០.០០០រៀល ថយចំនួន ៣.២៥៧.២២៦.០០០រៀល ស្មើនឹង ២,០៣% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ២៧៧.២៦៨.០០០រៀល ថយចំនួន ២.៤៨១.១៥៤.០០០រៀល ស្មើនឹង ៨៩,៩៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ នាថ្ងៃទី៣០ ខែ មិថុនា ឆ្នំា២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៩៤.៥៩៩.៦១៦.០០០រៀល កើនចំនួន ៣៩.០៩៨.២២២.០០០ រៀល ស្មើនឹង ១១,០០% និងមូលធនសរុប មានចំនួន ២៨៦.៥៩៥.១៦២.០០០ រៀល កើនចំនួន ៧៩៥.៧៩៧.០០០ រៀល ស្មើនឹង ០,២៨% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤
១-អនុបាតចរន្ត: ៣,៨១ដង
២-អនុបាតចរន្តលឿន: ៣,០០ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,០៧%
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,០៩%
៥-អនុបាតគំលាតចំណេញដុល: ៦,៣០%
៦-អនុបាតគំលាតចំណេញភាព: ០,២៩%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៦,៧៦ រៀល