សេចក្តីលម្អិត៖: នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ក្រុមហ៊ុន តែលកូថេក បានប្រកាសលទ្ធផលចំណូលលម្អិតសរុបចំនួន ៧.៩០៣ លានរៀល ដែលកើនឡើងចំនួន ៦.២៣៦ លានរៀល ស្មើនឹង ៣៧៤,២៤% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន តែលកូថេក មានទ្រព្យសកម្មសរុបចំនួន ៣១៧.០៧៧ លានរៀល កើនឡើងចំនួន ២៣,៨២% បើប្រៀបនឹងរយៈពេលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
- អនុបាតចរន្ត: ២២៦,៨៧%
- អនុបាតចរន្តលឿន: ២២៤,៧៥%
២. អនុបាតចំណេញភាព
- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៧៩%
- អនុបាតចំណេញធៀបនឹងមូលធន: ៤,១៨%
- អនុបាតគម្លាតចំណេញដុល : ៣១,០០%
- អនុបាតគម្លាតចំណេញភាព: ១៦,៦៣%
- អនុបាតលទ្ធភាពសងការប្រាក់: ៨,៤២ដង