សេចក្តីលម្អិត៖: សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក ("ផថខ") មានចំណូលសរុបចំនួន ៤២ ៥០១ លានរៀល ថយចុះចំនួន ៣៧ ០១៦ លានរៀល ឬ ៤៦,៦% ធៀបនឹងចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលមានរហូតដល់ ៧៩ ៥១៧ លានរៀល។
នៅចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ថផខ មានទ្រព្យសកម្មសរុបចំនួន ៩៣១ ១៤១ លានរៀល ថយចុះចំនួន ២៦៨ ៣៤៥លានរៀល ឬ ២២,៤% ធៀបនឹងចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលមានរហូត ១ ១៩៩ ៤៨៦ លានរៀល និង មូលធនសរុបចំនួន ១២ ៨១០ លានរៀល ថយចុះចំនួន ៧៨ ៥៩៨ លានរៀល ឬ ៨៦ % ធៀបនឹងចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលមាន ៩១ ៤០៨ លានរៀល។
សូចនករសំខាន់ៗសម្រាប់ឆ្នាំចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១. អនុបាតចរន្ត៖ ១,២៣ ដង
២. អនុបាតចរន្តលឿន៖ ១,១៩ ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ (៨,២៨)%
៤. អនុបាតចំណេញធៀបនឹងមូលធន៖ (៦០២,០៨)%
៥. អនុបាតគម្លាតចំណេញដុល៖ ៣៧៨,៦១%
៦. អនុបាតគម្លាតចំណេញភាព៖ (១៨៧,៤៧)%
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (១ ០២៩,១១) រៀល