សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៨៨៧,៦៦ ប៊ីលានរៀល កើនឡើងចំនួន ២៩,៨៨ ប៊ីលានរៀល ស្មើនឹង ៣,៤៨% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ៧៥,៨១ ប៊ីលានរៀល ថយចុះចំនួន ៨៩,២១ ប៊ីលានរៀល ស្មើនឹង ៥៤,០៦% ធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៣។
គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤២,៨៥ ទ្រីលានរៀល ដែលកើនឡើងចំនួន ៣,០៥ ទ្រីលានរៀល ស្មើនឹង ៧,៦៦% និងមូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន ៥,៨១ ទ្រីលានរៀល កើនឡើងចំនួន ១៨៥ ប៊ីលានរៀល ស្មើនឹង ៣,២៩% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៣។
សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
ចំណេញធៀបនឹងមូលធនមធ្យម(*): ១,៣១%
ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,១៨%
ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៩២%
ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០១%
ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៥,១៧%
ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៨៤,៧៣%
អនុបាតឥណទានមិនដំណើរការ (**): ៥,៩១%
អនុបាតសាធនភាព: ១៨,៣១%
អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ២៧៣,៥០%
(*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
. អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនមធ្យមផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ
. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម
(**) . អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប
ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.៥២៥ នាក់