សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២៤ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានរាយការណ៍ពីចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទចំនួន ២០៧.៩៧៧.០០០ រៀល ធ្លាក់ចុះចំនួន ១២.៦០២.០៣២.០០០ រៀល ស្មើនឹង ៩៨,៣៨% បើប្រៀបធៀបទៅនឹងត្រីមាសទី ៣ ឆ្នាំ ២០២៣។
គិតត្រឹមដំណាច់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ៩០.០០៨.០៦០.០០០ រៀល ថយចុះចំនួន ៣.៣៨០.៦៤៨.០០០ រៀល ស្មើនឹង ៣,៦២% មូលធនសរុប មានចំនួន ១៧.៤១២.៤០២.០០០ រៀល កើនឡើងចំនួន ២.១៦៤.០០១.០០០ រៀល ស្មើនឹង ១៤,១៩%។
សូចនាករសំខាន់ៗនៃ ត្រីមាសទី៣ ឆ្នាំ ២០២៤ មានដូចខាងក្រោម៖
១. អនុបាតចរន្ត៖ ១១៤,១៦%
២. អនុបាតចរន្តលឿន៖ ៦៦,២១%
៣. អនុបាតចំណេញធៀបនឹងទ្រព្យ៖ ០,២៣%
៤. អនុបាតចំណេញធៀបនឹងមូលធន៖ ១,១៩%
៥. អនុបាតគម្លាតចំណេញដុល៖ ១០០%
៦. អនុបាតគម្លាតចំណេញភាព៖ ២០០២៩៩,៥២%
៧. អនុបាតលទ្ធភាពសងការប្រាក់៖ ១,៣០ ដង
៨. (ចំណេញ) ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ១៦,២០ រៀល