របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៤ របស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន ។
១. ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី
- លេខកូដស្តង់ដារ ៖ KH1000020003
- និមិត្តសញ្ញា ៖ ហធអ
២. សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៣ ឆ្នំា២០១៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន៤៤.៧៩៥.៤១៦.០០០ រៀល ថយចុះជាងត្រីមាសទី៣ ឆ្នំា២០១៣ ចំនួន ៣០.៣២៤.៦៦៩.០០០ រៀល ស្នើនឹង ៤០,៣៧% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២.១០១.៩១៧.០០០ រៀល មានការថយចុះ ចំនួន ១០.៣២៦.៥៩៤.០០០ រៀល ស្មើនឹង ៨៣,០៩% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៣។
សម្រាប់ដំណាច់ការិយបរិច្ឆេទ ០៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នំា២០១៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១៧៧.០៣៤.៣២៩.០០០ រៀល ថយចុះ ចំនួន ១៤.៧៦៦.១៤៦.០០០ រៀល ស្មើនឹង ៧,៧០% បើធៀបនឹងដំណាច់ការិយបរិច្ឆេទ ០៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នំា២០១៣ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ៩.៩៤៧.២៩៨.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ ០៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៣ ចំនួន ៣.០២៦.០៤៣.០០០ រៀល ស្មើនឹង ៤៣,៧២%។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ៣០០.៤៨៣.៤៤៥.០០០រៀល និងមូលធនសរុប មានចំនួន ២៥៦.៧៣៧.០៦២.០០០រៀល។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៤ មានដូចខាងក្រោម៖
១-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធ ៦៤,៤៥ រៀល
២-អនុបាតចំណេញធៀបនឹងមូលធន ០,៨២%
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៧០%
៤-អនុបាតចរន្ត ៦ ដង
៥-អនុបាតចរន្តលឿន ៥,៤៨ ដង
៦-អនុបាតជុំបង្វិលទ្រព្យសកម្ម ០,១៥ ដង
៧-អនុបាតបំណុលធៀបនឹងមូលធន ១៧,០៤%
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៤ ដូចមានក្នុងឯកសារយោង។