សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ គ.ស.២០២៤ រ៉ូយ៉ាល់ រេលវេ ម.ក. មានចំណូលសរុបចំនួន ១៣.០៨១ លានរៀល មានការកើនឡើង ជាងត្រីមាសទី៣ ឆ្នំា២០២៣ ចំនួន ១.៤៦០លានរៀល ស្មើនឹង ១២,៥៦% បើធៀប នឹងត្រីមាសទី៣ គ.ស.២០២៣ និងខាតសុទ្ធក្នុងការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ក្នុងត្រីមាសទី៣ គ.ស.២០២៤ សរុបចំនួន -៨.៤៤៦ លានរៀលកើនឡើងចំនួន -៣.៤៨៧លានរៀលស្មើនឹង ៧០,៣១% បើធៀបនឹងត្រីមាសទី៣ គ.ស.២០២៣ ។ ក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣០ ខែកញ្ញា គ.ស.២០២៤ រ៉ូយ៉ាល់ រេលវេ ម.ក. មានទ្រព្យសកម្មសរុប ចំនួន ១២៩.៣៧០ លានរៀល ធ្លាក់ចុះចំនួន -៨.១៨៣ លានរៀល ស្មើនឹង -៥,៩៥% និងមូលធនសរុប មានចំនួន -៥៥.៥០២ លានរៀល កើនឡើងចំនួន -២៤.២០១ លានរៀល ស្មើនឹង ៧៧,៣២% បើធៀបនឹងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ គ.ស.២០២៣ ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ គ.ស.២០២៤ មានដូចខាងក្រោម៖
អនុបាតហិរញ្ញវត្ថុ
១. អនុបាតសាធនភាព៖ -៨០,១៨%
២. អនុបាតសន្ទនីយភាព
អនុបាតចរន្ត៖ ០,៣៧
អនុបាតចរន្តលឿន៖ ០,៣៧
អនុបាតចំណេញភាព
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ -៧%
៤. អនុបាតចំណេញធៀបនឹងមូលធន៖ ១៥%
៥. អនុបាតគម្លាតចំណេញដុល៖ -២០,៣៦%
៦. អនុបាតគម្លាតចំណេញភាព៖ -៦៤,៥៧%
៧. អនុបាតលទ្ធភាពបង់ការប្រាក់៖ -០,៦១