របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)
១. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- លេខកូដស្តង់ដារ ៖ KH1000010004
- និមិត្តសញ្ញា ៖ រទសភ
២.សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៣ ឆ្នំា២០១៤ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ៤០.៩៦៧.៧៤០.០០០ រៀល កើនជាង ត្រីមាសទី៣ ឆ្នំា២០១៣ ចំនួន ៣.៦៣៨.៦៥១.០០០ រៀល ស្នើនឹង ៩,៧៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទ សរុបចំនួន ១៨.២៧៧.៤៩៣.០០០ រៀល កើន ចំនួន ១០.២៨៩.៩៨១.០០០ រៀល ស្មើនឹង ១២៨,៨៣% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៣។ សម្រាប់ដំណាច់ការិយបរិច្ឆេទ ០៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នំា២០១៤ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ១១៥.២៦៣.០០៩.០០០ រៀល កើន ចំនួន ២៦៩.៩០៩.០០០ រៀល ស្មើនឹង ០,២៣% បើធៀបនឹងដំណាច់ការិយបរិច្ឆេទ ០៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នំា២០១៣ និងចំណេញសុទ្ធ ក្រោយបង់ពន្ធ មានចំនួន ៣៤.៤៤៤.៣១៨.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ ០៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៣ ចំនួន ៣.៨៣៦.២៤៦.០០០ រៀល ស្មើនឹង ១២,៥៣%។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ១.១៦៩.១៥៩.០៥៧.០០០ រៀល និងមូលធនសរុប មានចំនួន ៧២៤.៨៦៥.០៣៥.០០០ រៀល។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៤ មានដូចខាងក្រោម៖
១-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ : ២១០,១៥ រៀល
២-អនុបាតចំណេញធៀបនឹងមូលធន: ២,៥៥%
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៥៩%
៤-អនុបាតចរន្ត: ៤,៥៣ ដង
៥-អនុបាតចរន្តលឿន: ៣,៨០ ដង
៦-អនុបាតជុំបង្វិលទ្រព្យសកម្ម : ០,០៤ ដង
៧-ថ្លៃដើមមធ្យម : ៩៣៧ រៀល/ម៣
៨-ថ្លៃលក់ទឹកមធ្យម : ១.០០២ រៀល/ម៣
៩-សន្ទស្សន៍និយោជិត ធៀបអតិថិជន (នាក់/១០០០អតិថិជន): ២,៩៩
សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ. រំពឹងថានឹងទទួលបានចំណេញពិត មិនតិចជាង ១២,៧៨៨ លាន រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៤ ដូចមានក្នុងឯកសារយោង។