សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៨៩៧,០៧ ប៊ីលានរៀល កើនឡើងចំនួន ២២,៩៧ ប៊ីលានរៀល ស្មើនឹង ២,៦៣% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៩២,៤១ ប៊ីលានរៀល កើនឡើងចំនួន ៤១,៨៩ ប៊ីលានរៀល ស្មើនឹង ២៧,៨៣% ធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៣។
គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤៣,៦១ ទ្រីលានរៀល ដែលកើនឡើងចំនួន ៣,៨០ ទ្រីលានរៀល ស្មើនឹង ៩,៥៥% និងមូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន ៥,៩៧ ទ្រីលានរៀល កើនឡើងចំនួន ៣៥២,២៨ ប៊ីលានរៀល ស្មើនឹង ៦,២៧% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៣។
សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
ចំណេញធៀបនឹងមូលធនមធ្យម(*): ៣,២៧%
ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៤៥%
ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៩៦%
ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០៥%
ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៥,៧១%
ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៨៥,១៧%
អនុបាតឥណទានមិនដំណើរការ (**): ៥,៤៧%
អនុបាតសាធនភាព: ១៨,៦៤%
អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ២៥០,៧៦%
(*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
. អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនមធ្យមផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ
. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម
(**) . អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប
ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.៤៥៤ នាក់