សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នំា២០២៤ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានចំណូលសរុប ចំនួន ៤៣.៥១៣.៩៥៨.០០០ រៀល (១០.៦៨៨.៧៦៤ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣ កើនឡើងចំនួន ២.០១២.១១៥.០០០ រៀល (៥២៩.១៩៤ ដុល្លារអាមេរិក) ឬស្មើនឹង ៤,៨៥%។ ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់ត្រីមាសទី៤ ឆ្នំា២០២៤ សរុបចំនួន ៤.៧៧៦.៦៩៥.០០០ រៀល (១.៥២៦.២៥៤ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣ ថយចុះចំនួន ១.៧៣៥.៨៨៥.០០០ រៀល (៦៨.០១៣ ដុល្លារអាមេរិក) ឬស្មើនឹង (២៦,៦៥%)។
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន មានចំនួន ៤៣០.១៦២.៣៦៥.០០០ រៀល (១០៦.៨៧២.៦៣៧ ដុល្លារអាមេរិក) កើនឡើងចំនួន ១៩.៦២៤.៧៥៥.០០០ រៀល (៦.៣៧៣.៨៣៤ ដុល្លារអាមេរិក) ស្មើនឹង ៤,៧៨% និងមូលធនសរុបមានចំនួន ៩៩.៤៣៦.៣៤៩.០០០ រៀល (២៤.៧០៤.៦៨៣ ដុល្លារអាមេរិក) កើនឡើងចំនួន ១១.៨២១.៦៦៩.០០០ រៀល (៣.២៥៦.៧៨១ ដុល្លារអាមេរិក) ស្មើនឹង ១៣,៤៩% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
សំគាល់ ៖ សម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២៣ សវនករឯករាជ្យ បានធ្វើការកំណត់ឡើងវិញ នៃតួរលេខមួយចំនួនក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
សូចនាករសំខាន់ៗ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១-អនុបាតចរន្ត៖ ១,២៦ ដង
២-អនុបាតចរន្តលឿន៖ ១,១១ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ១,៤៤%
៤-អនុបាតចំណេញធៀបនឹងមូលធន៖ ៦,២៥%
៥-អនុបាតគំលាតចំណេញដុល៖៦៣,០៩%
៦-អនុបាតគំលាតចំណេញភាព៖ ១៤,២៨ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ១៥ រៀល