សេចក្តីលម្អិត៖: នៅត្រីមាសទី៤ ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ទទួលបានចំណូលចំនួន ៣៩៦.១ប៊ីលានរៀល កើនឡើងចំនួន ២៥.៦% បើប្រៀបធៀបទៅនឹង ត្រីមាសដូចគ្នា ឆ្នាំ២០២៣។ ប្រាក់ចំណេញសម្រាប់ ត្រីមាសទី៤ ឆ្នាំ២០២៤ មានចំនួន ១៤.១ ប៊ីលានរៀល កើនឡើងចំនួន ២០៨.២% បើប្រៀបធៀបទៅនឹង ត្រីមាសទី៤ ឆ្នាំ២០២៣។
ទ្រព្យសកម្មសរុបនៅចុង ត្រីមាសទី៤ ឆ្នាំ២០២៤ មានចំនួន ៨៧៩.៥ ប៊ីលានរៀល ថយចុះ ១៩.៦% ធៀបទៅនឹង ទ្រព្យសកម្មសរុបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ១.០៩៣,៥ ប៊ីលានរៀល។ ទន្ទឹមនឹងនេះ បំណុលសរុបគិតត្រឹមចុង ត្រីមាសទី៤ ឆ្នាំ២០២៤ មានចំនួន ៣៥៩.៨ ប៊ីលានរៀល ថយចុះ ៣៨,៧% ធៀបទៅនឹង បំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួន ៥៨៦.៦ ប៊ីលានរៀល។
អនុបាតសំខាន់ៗសម្រាប់ ត្រីមាសទី៤ ឆ្នាំ២០២៤ ៖
១. អនុបាតសន្ទនីយភាព
ក. អនុបាតចរន្ត: ៤.២
ខ. អនុបាតចរន្តលឿន (Quick Ratio): ១.៨
២. អនុបាតចំណេញភាព (Profitability Ratio)៖
ក. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ១.០%
ខ. អនុបាតចំណេញធៀបនឹងមូលធនមធ្យម: ១.៩%
គ. គម្លាតចំណេញដុល: ១៧.៣%
ឃ. គម្លាតចំណេញ: ២.៤%
ច. អនុបាតលទ្ធភាពសងការប្រាក់ (Interest Coverage Ratio): ៤.៤