សេចក្តីលម្អិត៖: ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីលក់សញ្ញាបណ្ណធម្មតា (សញ្ញាបណ្ណបន្ទាប់បន្សំ)នៅផ្សារមូលបត្រកម្ពុជាចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
ឈ្មោះក្រុមហ៊ុនបោះផ្សាយៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ក. ព័ត៌មានសង្ខេបរបស់សញ្ញាបណ្ណធម្មតា
១. ឈ្មោះសញ្ញាបណ្ណសាជីវកម្មជាភាសាខ្មែរៈ សញ្ញាបណ្ណបន្ទាប់បន្សំរបស់ធនាគារ អេស៊ីលីដា ២
២. ឈ្មោះសញ្ញាបណ្ណសាជីវកម្មជាភាសាអង់គ្លេសៈ ACLEDA Sub-Bond 2
៣. ឈ្មោះកាត់នៃសញ្ញាបណ្ណសាជីវកម្ម:សញ្ញាបណ្ណបន្ទាប់បន្សំរបស់ធនាគារ អេស៊ីលីដា ២
៤. ឈ្មោះកាត់នៃសញ្ញាបណ្ណសាជីវកម្មជាភាសាអង់គ្លេសៈ ACLEDA Sub-Bond 2
៥. លេខកូដស្តង់ដារៈ KH2000102F34
៦. លេខកូដបំព្រួញៈ B000102F3
៧. និមិត្តសញ្ញាសញ្ញាបណ្ណសាជីវកម្ម : ABC32B
៨. ទំហំបោះផ្សាយសរុបៈ ៥៦,៦៥ ប៊ីលានរៀល
៩. រូបិយបណ្ណនៃសញ្ញាបណ្ណសាជីវកម្ម : ប្រាក់រៀល ជាមួយតម្លៃចារឹក ១០០.០០០រៀល ក្នុងមួយសញ្ញាបណ្ណ
១០. ថ្លៃបោះផ្សាយៈ ១០០%នៃតម្លៃចារឹក
១១. ឥណប្រតិទានៈ៧ឆ្នាំ (២០២៥-២០៣២) គិតចាប់ពីកាលបរិច្ឆេទបោះផ្សាយ
១២. ប្រភេទសញ្ញាបណ្ណសាជីវកម្ម : សញ្ញាបណ្ណធម្មតា (សញ្ញាបណ្ណបន្ទាប់បន្សំ)
១៣. អត្រាគូប៉ុងៈ ៨.៥០% ក្នុងមួយឆ្នាំ
១៤. ចំនួនដងនៃការទូទាត់គូប៉ុងៈ ប្រចាំត្រីមាស
១៥. ការទូទាត់ប្រាក់ដើម:សញ្ញាបណ្ណត្រូវបានទិញត្រលប់មកវិញដោយផ្នែកមុន និងនៅថ្ងៃឥណប្រតិទាន។ ការទិញត្រលប់មកវិញត្រូវធ្វើឡើងចាប់ពីឆ្នាំទី៣ (២០២៨) រហូតដល់ឆ្នាំទី៧ ដោយរាប់ចាប់ពីកាលបរិច្ឆេទបោះផ្សាយនីមួយៗ។
១៦. កាលបរិច្ឆេទចុះបញ្ជីៈ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥
ខ. ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុនបោះផ្សាយ
១. ឈ្មោះក្រុមហ៊ុនបោះផ្សាយៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី
-ភាសាខែ្មរៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី
-ភាសាអង់គ្លេសៈ ACLEDA Bank PLC.
២. សេវាកម្មចម្បងៈ សេវាកម្មធនាគារ
៣. បុគ្គលតំណាងក្រុមហ៊ុនៈ លោកបណ្ឌិត អ៊ិន ចាន់នី, ប្រធាននាយកប្រតិបត្តិ
៤. អាសយដ្ឋានៈ អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
៥. លេខទូរសព្ទៈ (+855)23 998 777 / (+855)23 430 999
៦. ក្រុមហ៊ុនធានាទិញមូលបត្រៈ ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក
៧. ភ្នាក់ងារតំណាងម្ចាស់សញ្ញាបណ្ណសាជីវកម្ម : ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ឯ.ក
៨. ភ្នាក់ងារបញ្ជិការចុះបញ្ជីផ្ទេរមូលបត្រ និងផាត់ទាត់:ធនាគារ អេស៊ីលីដា ភីអិលស៊ី
៩. ក្រុមហ៊ុនសវនកម្ម: ក្រុមហ៊ុន ប្រាយវ័តធ័រហាវខូភើស៍ (ខេមបូឌា) ឯ.ក
១០. ទីប្រឹក្សាច្បាប់: ការិយាល័យមេធាវី សិទ្ធិស័ក្ត
១១. ភ្នាក់ងារវាយតម្លៃលទ្ធភាពសង: រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក