សេចក្តីលម្អិត៖: នៅឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ទទួលបានចំណូលចំនួន ១,៦៣១ប៊ីលានរៀល ថយចុះចំនួន ៩.៤% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ ប្រាក់ចំណេញសម្រាប់ឆ្នាំ២០២៤ មានចំនួន ៦៧.៦ ប៊ីលានរៀល ថយចុះចំនួន ៤០.៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។
ទ្រព្យសកម្មសរុបនៅចុង ឆ្នាំ២០២៤ មានចំនួន ៨៧៩.៥ ប៊ីលានរៀល ថយចុះ ១៩.៦% ធៀបទៅនឹង ទ្រព្យសកម្មសរុបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ១,០៩៣ប៊ីលានរៀល។ ទន្ទឹមនឹងនេះ បំណុលសរុបគិតត្រឹមចុង ឆ្នាំ២០២៤ មានចំនួន ៣៥៩.៨ ប៊ីលានរៀល ថយចុះ ៣៨.៧% ធៀបទៅនឹង បំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួន ៥៨៦.៧ ប៊ីលានរៀល។
អនុបាតសំខាន់ៗសម្រាប់ ឆ្នាំ២០២៤ ៖
១. អនុបាតសន្ទនីយភាព
ក. អនុបាតចរន្ត: ៤.២
ខ. អនុបាតចរន្តលឿន (Quick Ratio): ១.៨
២. អនុបាតចំណេញភាព (Profitability Ratio)៖
ក. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ៦.១%
ខ. អនុបាតចំណេញធៀបនឹងមូលធនមធ្យម: ១១.៧%
គ. គម្លាតចំណេញដុល: ១៥.០%
ឃ. គម្លាតចំណេញ: ៣.៧%
ច. អនុបាតលទ្ធភាពសងការប្រាក់ (Interest Coverage Ratio): ៤.៥