សេចក្តីលម្អិត៖
សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៤ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ១៥៦.៥៤២.៨៤៩.០០០ រៀល កើន ចំនួន ៤.៩៦២.៦៤២.០០០ រៀល ស្មើនឹង ៣,២៧% បើធៀបនឹង ឆ្នំា២០១៣ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ៤៥.៧៤៧.៩១១.០០០ រៀល កើនលើស ឆ្នំា២០១៣ ចំនួន ៧.៦៥៩.៨៨១.០០០ រៀល ស្មើនឹង ២០,១១%។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៤ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.១៦៦.០៥១.០៧៣.០០០ រៀល កើនលើស ឆ្នំា២០១៣ ចំនួន ៦៧.០៧៤.៣៥៧.០០០ រៀល ស្មើនឹង ៦,១០% និងមូលធនសរុប មានចំនួន ៧៣៦.១៦៨.៦២៨.០០០ រៀល កើនលើស ឆ្នំា២០១៣ ចំនួន ៤០.៩៨៦.៩៩៨.០០០ រៀល ស្មើនឹង ៥,៩០%។
សូចនករសំខាន់ៗប្រចំាឆ្នាំ២០១៤ មានដូចខាងក្រោម៖
១-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៥២៦ រៀល
២-ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១០៥,២០ រៀល
៣-អនុបាតចំណេញធៀបនឹងមូលធន: ៦,៣៩%
៤-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ៤,០៤%
៥-អនុបាតចរន្ត: ៤,៩២ ដង
៦-អនុបាតចរន្តលឿន: ៤,២៣ ដង
សម្រាប់ទិសដៅឆ្នំាបន្ទាប់ រ.ទ.ស.ភ. រំពឹងថានឹងទទួលបានចំណេញពិត មិនតិចជាង ៤៤.០០៧ លាន រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៤ ដូចមានក្នុងឯកសារយោង។