រយៈពេល: ត្រីមាស
១ - ព័ត៌មាននៃការប្រែប្រួល: ១ - ព័ត៌មាននៃការប្រែប្រួល
- ចំណូល: - ចំណូល
ត្រីមាសបច្ចុប្បន្ន: -
ត្រីមាសមុន: ៨.៤២១.៧០៦.០០០ រៀល
បម្រែបម្រួល: (៨.៤២១.៧០៦.០០០)រៀល
អត្រាបម្រែបម្រួល: (១០០,០០%)
- ចំណេញ/ខាតប្រតិបត្តិការ: - ចំណេញ/ខាតប្រតិបត្តិការ
ត្រីមាសបច្ចុប្បន្ន: (៦១៨.៨៧៤.០០០) រៀល
ត្រីមាសមុន: ១.៦៨០.៥០៨.០០០ រៀល
បម្រែបម្រួល: (២.២៩៩.៣៨២.០០០) រៀល
អត្រាបម្រែបម្រួល: (១៣៦,៨៣%)
- ចំណេញ/ខាតសុទ្ធ: - ចំណេញ/ខាតសុទ្ធ
ត្រីមាសបច្ចុប្បន្ន: (២.០៥៩.៣១៨.០០០) រៀល
ត្រីមាសមុន: ៧៨០.៨១៣.០០០ រៀល
បម្រែបម្រួល: (២.៨៤០.១៣១.០០០) រៀល
អត្រាបម្រែបម្រួល: (៣៦៣,៧៤%)
២ - មូលធនភាគហ៊ុនិក: <៣០ ប៊ីលានរៀល
៣ - បរិយាយ: គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានរាយការណ៍ពីចំណូលសុទ្ធបន្ទាប់ពីបង់ពន្ធចំនួន ២.០៥៩.៣១៨.០០០ រៀល ថយចុះចំនួន ២.៨៤០.១៣១.០០០ រៀល ស្មើនឹង ៣៦៣,៧៤% បើប្រៀបធៀបទៅនឹងត្រីមាសទី១ នៃឆ្នាំ ២០២៤។
៤ - មូលហេតុ: នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានបញ្ចប់ដោយជោគជ័យនូវគម្រោង The Garden Residency 2 (TGR2) ដែលនាំឱ្យមានការទទួលស្គាល់ប្រាក់ចំណូល និងប្រាក់ចំណេញពីប្រតិបត្តិការ ស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (CIFRSs) បន្ទាប់ពីការប្រគល់នូវចំណែកឯកជនជូនដល់អតិថិជនអ្នកទិញ។
ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ ២០២៥ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មិនបានទទួលស្គាល់ប្រាក់ចំណូលសំខាន់ៗទេ ដោយសារពួកយើងនៅស្ថិតក្នុងដំណាក់កាលមុនប្រតិបត្តិការសម្រាប់គម្រោង The Garden Residency 3 (TGR3) ដោយមិនមានការប្រគល់ជូននូវចំណែកឯកជនក្នុងអំឡុងពេលនេះនោះទេ។ សកម្មភាពពាណិជ្ជកម្មនឹងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសបន្តបន្ទាប់ ដែលពេលនោះការទទួលស្គាល់ប្រាក់ចំណូលអាចនឹងត្រូវបានរំពឹងថាបន្តឡើងវិញស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា CIFRSs ។