សេចក្តីលម្អិត៖
សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ២៣០.៦៩១.៣២១.០០០ រៀល ថយចុះ ចំនួន ៣២.២០០.៩២៨.០០០ រៀល ស្មើនឹង ១២,២៥% បើធៀបនឹងឆ្នំា២០១៣ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ១៤.១៤៧.៥០៨.០០០ រៀល ថយចុះ ចំនួន ១៤.៩៩៨.៤៣០.០០០ រៀល ស្មើនឹង ៥១,៤៦% បើធៀបនឹង ឆ្នំា២០១៣ ដែលមានចំណេញសុទ្ធក្រោយបង់ពន្ធ ស្មើនឹង ២៩.១៤៥.៩៣៨.០០០ រៀល ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ នេះដែរ ទ្រព្យសកម្មសរុប របស់ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ២៨៩.៩៧៦.៨២១.០០០ រៀល កើនលើស ឆ្នំា២០១៣ ចំនួន ៩៨.៧០៤.១៤៣.០០០ រៀល ស្មើនឹង ៥១,៦០% និងមូលធនសរុប មានចំនួន ២៦០.៣៣៣.១៣៥.០០០ រៀល កើនលើស ឆ្នំា២០១៣ ចំនួន ៩៦.០០៤.១៩៩.០០០ រៀល ស្មើនឹង ៥៨,៤២%។
សូចនករសំខាន់ៗប្រចំាឆ្នាំ២០១៤ មានដូចខាងក្រោម៖
១-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៤៣៣,៨១ រៀល
២-អនុបាតចំណេញធៀបនឹងមូលធន: ៥,៤៣%
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ៤,៨៨%
៤-អនុបាតចរន្ត: ៨,៥០ ដង
៥-អនុបាតចរន្តលឿន: ៧,៣៥ ដង
៦-អនុបាតជុំបង្វិលទ្រព្យសកម្ម: ០,៨០ដង
៧-អនុបាតបំណុលធៀបនឹងមូលធន: ១១,៣៩%
៨-អនុបាតគំលាតចំណេញដុល: ២០,៤៩%
៩-អនុបាតគំលាតចំណេញភាព: ៦,១៣%
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៤ ដូចមានក្នុងឯកសារយោង។