សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២៥ រ៉ូយ៉ាល់ រេលវេ ម.ក. មានចំណូលសរុបចំនួន ១៤.០៥៦ លានរៀល កើនឡើង ចំនួន ៧៥០ លានរៀល ស្មើនឹង ៥,៦៣% បើធៀប នឹងត្រីមាសទី១ ឆ្នំា២០២៤ និងខាតសុទ្ធក្នុងការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ក្នុងត្រីមាសទី១ ឆ្នំា២០២៥ សរុបចំនួន (៨.០៧១) លានរៀលធ្លាក់ចុះ ចំនួន ៩៧ លានរៀលស្មើនឹង (១,១៩%) បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២៤ ។ ក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ រ៉ូយ៉ាល់ រេលវេ ម.ក. មានទ្រព្យសកម្មសរុប ចំនួន ១២១.៣១៦ លានរៀល ធ្លាក់ចុះចំនួន (៤.៥២៨) លានរៀល ស្មើនឹង (៣,៦០%) និងមូលធនសរុប មានចំនួន (៧១.៣១១) លានរៀល កើនឡើងចំនួន (៧.៦៤១) លានរៀល ស្មើនឹង ១២,០០% បើធៀបនឹងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
អនុបាតហិរញ្ញវត្ថុ
១. អនុបាតសាធនភាព៖ -១៥,៩១%
២. អនុបាតសន្ទនីយភាព
អនុបាតចរន្ត៖ ០,១៤
អនុបាតចរន្តលឿន៖ ០,១៤
អនុបាតចំណេញភាព
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ -៦,៦៥%
៤. អនុបាតចំណេញធៀបនឹងមូលធន៖ ១១,៣២%
៥. អនុបាតគម្លាតចំណេញដុល៖ -២៧,០២%
៦. អនុបាតគម្លាតចំណេញភាព៖ -៥៧,៤២%
៧. អនុបាតលទ្ធភាពបង់ការប្រាក់៖ -១,៣៤