សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំណូលសរុបចំនួន ១០០.០១១.៥២៧ ពាន់រៀល កើនឡើងជាងត្រីមាសទី១ ឆ្នាំ២០២៤ ចំនួន ៨៣.៤៥១.០១៧ ពាន់រៀលស្មើនឹង ៥០៣,៩២ % និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៣.៦៥២.៩២៥ ពាន់រៀល កើនឡើងចំនួន ៣៣.០០៥.៦៤៥ ពាន់រៀល ស្មើនឹង ៥.០៩៩,១៣ % បើធៀប នឹងត្រីមាសទី១ ឆ្នាំ២០២៤។ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះដែរ ទ្រព្យសកម្មសរុប របស់ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំនួន ៤៦៩.៧០៣.៤៧២ ពាន់រៀល កើនឡើងចំនួន ២៧.៥១០.៤០៩ ពាន់រៀល ស្មើនឹង ៦,២២% និងមូលធនសរុប មានចំនួន ៣០៩.៦៨៤.៤៤៨ ពាន់រៀល កើនឡើងចំនួន ៣១.៧៨៤.៤១៧ ពាន់រៀល ស្មើនឹង ១១,៤៤ % ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,៧០ ដង
២-អនុបាតចរន្តលឿន ១,៩៨ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៧,១៦ %
៤-អនុបាតចំណេញធៀបនឹងមូលធន ១០,៨៧ %
៥-អនុបាតគំលាតចំណេញដុល ៤២,៩៦ %
៦-អនុបាតគំលាតចំណេញភាព ៣៣,៦៥ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៤៧០,៥៤ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់ ២៥,៧៩