សេចក្តីលម្អិត៖: នៅក្នុងត្រីមាសទី១ ឆ្នំា២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១១៤.៧៨១.៥៦៥.០០០ រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២៤ ចំនួន ១៧.៤១៧.១៤៦.០០០ រៀល ស្មើនឹង ១៧.៨៩% និងចំណេញក្នុងការិយបរិច្ឆេទចំនួន ១០.៥០៧.៨៦៤.០០០ រៀល ថយចុះជាងត្រីមាសទី១ ឆ្នំា២០២៤ ចំនួន ២២.៧៨៧.៩១៣.០០០រៀល ស្មើនឹង ៦៨,៤៤%។ សម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៨០៤.៦៣០.០៤០.០០០ រៀល កើនឡើងចំនួន ៣១.៣០៥.៤២៣.០០០ រៀល ស្មើនឹង ១,៧៧% និងមូលធនសរុបមានចំនួន ១.០៨០.៤០៩.៦៤០.០០០ រៀល កើនឡើងចំនួន ១០.៥០៧.៨៦៤.០០០ រៀល ស្មើនឹង ០,៩៨%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ២,៤២ ដង
២-អនុបាតចរន្តលឿន: ២,០៨ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៥៨%
៤-អនុបាតចំណេញធៀបនឹងមូលធន:០,៩៧%
៥-អនុបាតគំលាតចំណេញដុល:២៥,៧៦%
៦-អនុបាតគំលាតចំណេញភាព: ៩,១៥%
៧-អនុបាតលទ្ធភាពសងការប្រាក់: ៨,៥០ ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១២២,៥១ រៀល