សេចក្តីលម្អិត៖
ក្នុងត្រីមាសទី១ ឆ្នំា២០១៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៤៥.៦៣៣.១៥១.០០០រៀល កើនជាងត្រីមាសទី១ ឆ្នំា២០១៤ ចំនួន ១១.៣៧៥.៤១៨.០០០រៀល ស្មើនឹង ៣៣,២១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២១.៦៨៨.៣០៨.០០០រៀល កើនចំនួន ១៦.៣៣៩.៤៧០.០០០រៀល ស្មើនឹង ៣០៥,៤៨% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០១៤ ។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.១៩៨.៦៥០.៧៣៥.០០០រៀល កើនចំនួន ៣២.៥៩៩.៦៦២.០០០រៀល ស្មើនឹង ២,៨០% និងមូលធនសរុបមានចំនួន ៧៤៨.៧០៧.៣៥៩.០០០រៀល កើនលើសចំនួន ១២.៥៣៨.៧៣១.០០០រៀល ស្មើនឹង ១,៧០%។
សូចនករសំខាន់ៗប្រចំាត្រីមាសទី១ ឆ្នាំ២០១៥ មានដូចខាងក្រោម៖
១. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២៤៩,៣៦ រៀល
២. ផលចំណេញក្នុងមួយឯកតាមូលធន: ២,៩២%
៣. ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម: ១,៨៣%
៤. អនុបាតចរន្ត: ៤,៤៥ ដង
៥. អនុបាតចរន្តលឿន: ៣,៨៧ ដង
ក្នុងត្រីមាសបន្ទាប់ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង១១.១៦៥ លានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៥ ដូចមានក្នុងឯកសារយោង។