សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន៨៩.៦០៤.៧៨៩.០០០រៀល ថយជាងត្រីមាសទី២ ឆ្នាំ២០២៤ ចំនួន ២.៤១៤.៣៣០.០០០ រៀល ស្មើនឹង ២,៦២% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៩៦៧.៥៤៥.០០០រៀល កើនចំនួន ៦៩៧.១៧៦.០០០រៀល ស្មើនឹង ២៥៧,៨៦% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៤។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១៤៨.៨៩២.៤១៥.០០០រៀល ថយចំនួន ៧.៩៦២.០៦៥.០០០រៀល ស្មើនឹង ៥,០៨% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ១.២៦៧.៥៩៥.០០០រៀល កើនចំនួន ៩៩០.៣២៧.០០០រៀល ស្មើនឹង ៣៥៧,១៧% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ នាថ្ងៃទី៣០ ខែ មិថុនា ឆ្នំា២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៤១៣.៨០២.៦៥៨.០០០រៀល កើនចំនួន ២៩.៣៨៤.២៧៨.០០០រៀល ស្មើនឹង ៧,៦៤% និងមូលធនសរុប មានចំនួន ២៨០.៩០០.៥៦០.០០០ រៀល ថយចំនួន ១.៣៨៨.៧៣០.០០០ រៀល ស្មើនឹង ០,៤៩% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥
១-អនុបាតចរន្ត ៣,៥០ដង
២-អនុបាតចរន្តលឿន ២,៧៧ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,២៣%
៤-អនុបាតចំណេញធៀបនឹងមូលធន ០,៣៤%
៥-អនុបាតគំលាតចំណេញដុល ៨,០៧%
៦-អនុបាតគំលាតចំណេញភាព ១,០៨%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៤,១៩រៀល