សេចក្តីលម្អិត៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) ស្នើសុំផ្តល់ជូននិយ័តករមូលបត្រកម្ពុជា និងផ្សព្វផ្សាយជាសាធារណៈនូវ របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ (ភាសាខ្មែរ និងអង់គ្លេស) ដែលបានកែតម្រូវក្នុងចំណងជើងផ្នែកទី៣ ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច ជាភាសាខ្មែរ ពីផ្នែកទី៣ មកផ្នែកទី២ ទំព័រ៥ ដល់ ៧ និងផ្នែកទី៤ ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង ជាភាសាអង់គ្លេស ត្រង់ចំណូលសរុប ពី 92,530,588 មក 92,530,688 ទំព័រទី១០។ សេចក្តីសង្ខេបនៃរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ មានដូចខាងក្រោម៖ ក្នុងត្រីមាសទី៣ ឆ្នំា២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩២.៥៣០.៦៨៨.០០០រៀល កើនឡើងចំនួន ៤.២៥៤.៦៣៦.០០០រៀល ឬ ៤,៨២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២០.៣៤៦.១១៥.០០០រៀល ថយចុះចំនួន ១.២០៤.៧៥៧.០០០រៀល ឬ ៥,៥៩% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០២៤។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៦២.៦៩៦.៣៤៧.០០០រៀល ថយចុះចំនួន ២៣.៩៣៩.២៦៥.០០០រៀល ឬ ៨,៣៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦១.៧៧០.៣៦០.០០០រៀល ថយចុះចំនួន ១៤.២៩៨.៨៦៩.០០០រៀល ឬ ១៨,៨០% បើធៀបទៅនឹង រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.៤៥៧.៨០៧.៧០៦.០០០រៀល កើនឡើងចំនួន ១៧៨.៦៤២.៤២៥.០០០រៀល ឬ ៥,៤៥% និងមូលធនសរុបចំនួន ១.៤៣៨.១១៩.៧៥៩.០០០រៀល កើនឡើងចំនួន ៧៣.០៤៧.១៤៦.០០០រៀល ឬ ៥,៣៥%។ អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ មានដូចខាងក្រោម៖ ១. អនុបាតសន្ទនីយភាព ១.១ អនុបាតចរន្ត ០,២៨ ដង ១.២ អនុបាតចរន្តលឿន ០,២០ ដង ២. អនុបាតចំណេញភាព ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៦០ % ២.២ អនុបាតចំណេញធៀបនឹងមូលធន ១,៤៣ % ២.៣ អនុបាតគម្លាតចំណេញដុល ៣០,៣៣ % ២.៤ អនុបាតគម្លាតចំណេញភាព ២១,៩៩ % ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៣៣,៩៤ រៀល ៣. អនុបាតលទ្ធភាពសងការប្រាក់ ៥,៨៨ ដង