សេចក្តីលម្អិត៖ សម្រាប់ត្រីមាសទី៤ ដែលបានបញ្ចប់នៅ ថ្ងៃទី៣០ ខែកញ្ញា ២០២៥ ចំណូលសរុបរបស់ ផថខ មានចំនួន បានកត់ត្រាត្រឹម២៤,៤១០ លានរៀល បង្ហាញថាកើនឡើងចំនួន ២០ ៨៣៩ លានរៀល ឬ ១០០% បើប្រៀបធៀបទៅនឹងត្រីមាសទីប្រាំនៃឆ្នាំហិរញ្ញវត្ថុ២០២៤ ដែលបានកត់ត្រាមានចំនួនត្រឹម ៣ ៥៧១ លានរៀល។ គិតត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទ្រព្យសកម្មសរុប មានចំនួន ៨៥០,០៤៧លានរៀល បង្ហាញថាថយចុះ ចំនួន ៣៩,៧៨៣ លានរៀល ឬ ៤,៥% បើប្រៀបធៀបនឹងចំនួន ៨៨៩,៨៣០ លានរៀលនៃការិយអន្តរកាលត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និង មូលធនសរុបចំនួន (១៤៦,៤៣៣) លានរៀល បង្ហាញថាថយចុះចំនួន ១១៧,៤១៣ លានរៀល ឬ ៤០៤,៦% បើប្រៀបធៀបនឹងចំនួន (២៩,០២០) លានរៀល នៃការិយអន្តរកាលត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ ចំនុចសំខាន់ៗសម្រាប់ត្រីមាសទី៤ ដែលបានបញ្ចប់ក្នុង ឆ្នាំ២០២៥ មានដូចខាងក្រោម៖ ១. អនុបាតចរន្ត៖ ០,៨៥ ដង ២. អនុបាតចរន្តលឿន៖ ០,៨៤ ដង ៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ (២,៤១)% ៤. អនុបាតចំណេញធៀបនឹងមូលធន៖ (១៣,៩៨)% ៥. អនុបាតគម្លាតចំណេញដុល៖ (៥២,៩៤)% ៦. អនុបាតគម្លាតខាតភាព៖ (៨៣,៨៧)% ៧. ខាតក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (២៧៣,១៨) រៀល