សេចក្តីលម្អិត៖: ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក (“ក្រុមហ៊ុន”) សូមជម្រាបជូនដំណឹងដល់ភាគហ៊ុនិក និងសាធារណជនទាំងអស់ មេត្តាជ្រាបថា អភិបាលរបស់ក្រុមហ៊ុនចំនួនពីរ (២) រូប បានលាលែងពីតំណែងជាសមាជិកក្រុមប្រឹក្សាភិបាល គឺ លោក Yeh Wei-Kuo, អភិបាលមិនប្រតិបត្តិ និង លោក Wea Huei-Fu (Joseph Wea), អភិបាលមិនប្រតិបត្តិ ដោយសារមូលហេតុផ្ទាល់ខ្លួន ដែលការលាលែងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។
រចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាលបច្ចុប្បន្នមានសមាសភាពក្រុមប្រឹក្សាភិបាលចំនួន ៣ (បី) រូប ដូចខាងក្រោម៖
១. លោក Teng Cheng Yueh, ប្រធានក្រុមប្រឹក្សាភិបាល
២. លោកស្រី Teoh Seok Ai, អភិបាលប្រតិបត្តិ
៣. លោកស្រី Yang Fan, អភិបាលឯករាជ្យ
សូមជម្រាបផងដែរថា ក្រុមហ៊ុនកំពុងរៀបចំទៅតាមនីតិវិធីដែលបានតម្រូវ និងធ្វើបច្ចុប្បន្នភាពលើឯកសារពាក់ព័ន្ធជូនទៅក្រសួងពាណិជ្ជកម្ម (MOC)
និងអគ្គនាយកដ្ឋានពន្ធដារ (GDT) សម្រាប់ការផ្លាស់ប្តូរនេះ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមភាគហ៊ុនិក និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។