សេចក្តីលម្អិត៖ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៩៩៦,២២ ប៊ីលានរៀល កើនឡើងចំនួន ៩៩,១៥ ប៊ីលានរៀល ឬ ១១,០៥% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ២០០,៨១ ប៊ីលានរៀល កើនឡើងចំនួន ៨,៤០ ប៊ីលានរៀល ឬ ៤,៣៦% ធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤។ គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤៨,២៣ ទ្រីលានរៀល ដែលកើនឡើងចំនួន ៤,៦២ ទ្រីលានរៀល ឬ ១០,៥៩% និងមូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន ៦,៦៥ ទ្រីលានរៀល កើនឡើងចំនួន ៦៧៨,១២ ប៊ីលានរៀល ឬ ១១,៣៥% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៤។ សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ មានដូចខាងក្រោម៖ ចំណេញធៀបនឹងមូលធនមធ្យម(*): ៣,០៦% ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៤២% ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៩៧% ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០៩% ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៣,៥៣% ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៨១,៤៨% អនុបាតឥណទានមិនដំណើរការ (**): ៥,៩៤% អនុបាតសាធនភាព: ២០,១៧% អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ៤១៤,០៥% (*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ . អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនមធ្យមផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ . អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម (**) . អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.២៨០ នាក់