សេចក្តីលម្អិត៖ ក្នុងត្រីមាសទី៤ ឆ្នំា២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៨៩.៩០០.២៦៦.០០០រៀល កើនឡើងជាងក្នុងត្រីមាសទី៤ ឆ្នំា២០២៤ ចំនួន ៦៣.១៨៣.៨៩៤.០០០រៀល ស្មើនឹង ៤៩,៨៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៧៧.៣៣៧.៦៨៦.០០០រៀល កើនចំនួន ១៣.៨៥៣.៨៤៣.០០០រៀល ស្មើនឹង ២១,៨២%។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៦២១.៤៥៨.៥៤៦.០០០ រៀល កើនចំនួន ១៦២.២៤៦.៤១៣.០០០ រៀល ស្មើនឹង ៣៥,៣៣% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៧១.៩៧៨.៩៤៧.០០០រៀល កើនចំនួន ៤៥.២៤៥.៣១៨.០០០ រៀល ស្មើនឹង ៣៥,៧០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ២.២៨៩.២៧៨.៣៨១.០០០រៀល កើនចំនួន ៥១៥.៩៥៣.៧៦៤.០០០រៀល ស្មើនឹង ២១,១០% និងមូលធនសរុប មានចំនួន ១.២២៥.០០១.៣០៥.០០០រៀល កើនឡើងចំនួន ១៥៥.០៩៩.៥២៩.០០០រៀល ស្មើនឹង ១៤,៥០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ២,១៦ដង ២-អនុបាតចរន្តលឿន ១,៩៥ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៣,៣៨ % ៤-អនុបាតចំណេញធៀបនឹងមូលធន ៦,៣១ % ៥-អនុបាតគំលាតចំណេញដុល ៣៦,២៣% ៦-អនុបាតគំលាតចំណេញភាព ៤០,៧៣% ៧-អនុបាតលទ្ធភាពសងការប្រាក់ ៤២,៥១ដង ៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៩០១,៦៧ រៀល