សេចក្តីលម្អិត៖ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានលទ្ធផលខាតលម្អិតក្នុងការិយបរិច្ឆេទចំនួន ១.២៣៨.៧០៧ ពាន់រៀល ខណៈដែលនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ក្រុមហ៊ុន ឌី ប៊ី ឌី មានលទ្ធផលចំណេញលម្អិតចំនួន ៧.៣១២.២៧២ ពាន់រៀល។ នៅក្នុងត្រីមាសទី៤ ឆ្នំា២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានចំនួន ៨១.៦៤៩.១១៥ ពាន់រៀល ថយចុះចំនួន ៩.៩៦៥.៤៧៥ ពាន់រៀល ស្មើនឹង ១០,៨៨% និងមូលធនសរុបមានចំនួន ៤០.៨៣៩.៤៩៨ ពាន់រៀល កើនឡើងចំនួន ៦.៦០៣.៨៤០ ពាន់រៀល ស្មើនឹង ១៩,២៩% បើធៀបនឹងឆ្នាំ២០២៤។ សូចនាករសំខាន់ៗប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ ១-អនុបាតចរន្ត: ១,៥១ ដង ២-អនុបាតចរន្តលឿន: ១,៤១ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (១,៥២)% ៤-អនុបាតចំណេញធៀបនឹងមូលធន: (៣,០៣)% ៥-អនុបាតគំលាតចំណេញដុល: ១៤,៦១% ៦-អនុបាតគំលាតចំណេញភាព: (៥,១៥)% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៦៧រៀល