សេចក្តីលម្អិត៖ សម្រាប់ការអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៥៣ ០១០ ៧៨៤ ពាន់រៀល (១៣ ២០៣ ១៨៤ ដុល្លារអាម៉េរិក) បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ កើនឡើងចំនួន ១២ ០៥១ ២៨០ ពាន់រៀល (៣ ០៧២ ២១៦ ដុល្លារអាម៉េរិក) ឬស្មើនឹង +២៩,៤២% ។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទត្រីមាសទី៤ ឆ្នាំ២០២៥ សរុបមានចំនួន ១៨ ៨២០ ៩៥១ ពាន់រៀល (៤ ៦៨៧ ៦៥៩ ដុល្លារអាម៉េរិក) បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ កើនឡើងចំនួន ៦ ៤០៩ ៨៦៣ ពាន់រៀល (១ ៦១៧ ៨៨៧ ដុល្លារអាម៉េរិក) ឬស្មើនឹង +៥១,៦៥%។ សម្រាប់រយៈពេល ១២ខែ ឆ្នាំ២០២៥ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ២០១ ៨០២ ៥៥១ ពាន់រៀល (៥០ ៣១២ ២៧៩ ដុល្លារអាម៉េរិក) សម្រេចបាន ១០៩,១៣% នៃការគ្រោងផែនការឆ្នាំ២០២៥ និងធៀបនឹងរយៈពេល ១២ខែ ឆ្នាំ២០២៤ កើនឡើងចំនួន ៣២ ៤៩៧ ០៩៩ ពាន់រៀល (៨ ៧២៤ ១០៦ ដុល្លារអាម៉េរិក) ឬស្មើនឹង +១៩,១៩%។ ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់រយៈពេល ១២ខែ ឆ្នាំ២០២៥ សរុបមានចំនួន ៧៧ ៥៥២ ៦៧០ ពាន់រៀល (១៩ ៣៣៤ ៩៩៦ ដុល្លារអាម៉េរិក) សម្រេចបាន ១៤៣,១៩% នៃការគ្រោងផែនការឆ្នាំ២០២៥ និងធៀបនឹងរយៈពេល ១២ខែ ឆ្នាំ២០២៤ កើនឡើងចំនួន ២៤ ៨០៣ ០២៥ ពាន់រៀល (៦ ៣៧៧ ៥៧៩ ដុល្លារអាម៉េរិក) ឬស្មើនឹង +៤៧,០២%។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់ ក. ស. ភ. មានចំនួន ១ ២២៤ ៩២៣ ៩៨៣ ពាន់រៀល (៣០៥ ២៣៨ ៩៦៩ ដុល្លារអាម៉េរិក) កើនឡើងចំនួន ១៤៨ ៨៣៩ ៧៦១ ពាន់រៀល (៣៧ ៨៨៨ ៨៥១ ដុល្លារអាម៉េរិក) ស្មើនឹង +១៣,៨៣% និងមូលធនសរុបមានចំនួន ៩០៣ ១៦៥ ២១០ ពាន់រៀល (២២៥ ០៥៩ ៨៥៨ ដុល្លារអាម៉េរិក) កើនឡើងចំនួន ៧០ ៦៤៥ ៩៦៣ ពាន់រៀល (១៨ ២២២ ៧៧៨ ដុល្លារអាម៉េរិក) ស្មើនឹង +៨,៤៩% បើធៀបនឹងការិយបរិច្ឆេទ ៣១ ធ្នូ ២០២៤។ សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ១,០៩ ដង ២-អនុបាតចរន្តលឿន ១,០៣ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៥៤ % ៤-អនុបាតចំណេញធៀបនឹងមូលធន ២,០៨ % ៥-អនុបាតគំលាតចំណេញដុល ៥៤,៧៨ % ៦-អនុបាតគំលាតចំណេញភាព ៣៥,៥០ % ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៩០៩,៩១ រៀល