សេចក្តីលម្អិត៖ គោរពជូនការិយាល័យគ្រប់គ្រងព័ត៌មានសាជីវកម្មនៃ ន. ម. ក. ក្រុមហ៊ុន ហ្គោលដេន ទ្រី ដែល ចុះបញ្ជីលក់មូលបត្របំណុលបៃតងស្នើសុំផ្ដល់ជូន ន. ម. ក. និងផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ប្រចាំ ត្រីមាសទី៤ ឆ្នាំ២០២៥ ដូចខាងក្រោម៖ ១. របាយការណ៍ក្រុមហ៊ុនប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ ភ្ជាប់មកជាមួយ របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រាសម្រាប់ការិយបរិច្ឆេទ ប្រចាំ ត្រីមាសទី៤ ឆ្នាំ២០២៥ ដែលត្រួតពិនិត្យឡើងវិញដោយ សវនករឯករាជ្យ ២. ព័ត៌មានហិរញ្ញវត្ថុសង្ខេប និងសូចនាករសំខាន់ៗប្រចាំ ត្រីមាសទី៤ ឆ្នាំ២០២៥ សេចក្តីលម្អិត៖ · សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ ក្រុមហ៊ុន ហ្គោលដេន ទ្រី មានចំណូលសរុបចំនួន ១.២៥៥.៧៨៨ ពាន់រៀល (៣១៣.០៨៦ ដុល្លារ) ថយចុះចំនួន ៤១០.៣៥០ ពាន់រៀល (៩៦.១៨៤ ដុល្លារ) បើធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ដែលមានចំណូលសរុបចំនួន ១.៦៦៦.១៣៨ ពាន់រៀល (៤០៩.២៧០ ដុល្លារ) ។ · ខាតសុទ្ធសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ ចំនួន ២.២៥៣.៥៩៦ ពាន់រៀល (៥៦១.៨៥៤ ដុល្លារ) កើនឡើងចំនួន ៨០៤.០៦៣ ពាន់រៀល (២០៥.៧៩១ ដុល្លារ) បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ដែលមានការខាតសុទ្ធចំនួន ១.៤៤៩.៥៣៣ ពាន់រៀល (៣៥៦.០៦៣ដុល្លារ)។ · ទ្រព្យសកម្មសរុប របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ មានចំនួន ១១៦.៤៧៦.១៣៣ ពាន់រៀល (២៩.០២៤.៧០៣ ដុល្លារ) ថយចុះចំនួន ៣.០១៩.៩០៧ ពាន់រៀល (៦៦៣.៧៥៤ ដុល្លារ) បើធៀបនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានចំនួន ១១៩.៤៩៦.០៤០ ពាន់រៀល (២៩.៦៨៨.៤៥៧ ដុល្លារ)។ · មូលធនសរុប របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ មានចំនួន -១.៨៨៦.៤១១ ពាន់រៀល (-៤៧០.០៧៥ ដុល្លារ) ថយចុះចំនួន ៨.២២៣.៩២៨ ពាន់រៀល (២.០៤៤.៦១៣ ដុល្លារ) បើធៀបទៅនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានចំនួន ៦.៣៣៧.៥១៧ ពាន់រៀល (១.៥៧៤.៥៣៨ ដុល្លារ) ។ សូចនករសំខាន់ៗប្រចាំ ត្រីមាសទី៤ ឆ្នាំ២០២៥ មានដូចខាងក្រោម៖ ១-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: -១,៩៣% ២-អនុបាតចំណេញធៀបនឹងមូលធន: ១១៩,៤៦% ៣-គម្លាតចំណេញដុល: ៣៩,៥០% ៤-គម្លាតចំណេញសុទ្ធ -១៧៩,៤៦% ៥-អនុបាតលទ្ធភាពសងការប្រាក់ ០,២៣ដង