សេចក្តីលម្អិត៖ ក្នុងត្រីមាសទី៤ ឆ្នំា២០២៥ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានចំណូលសរុប ចំនួន ៤៥.៣៤៧.៤៦៧.០០០ រៀល (១១.២៩៧.៤៥២ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ កើនឡើងចំនួន១.២០៣.៩៣៣.០០០ រៀល (៣៨៩.៧៥៥ ដុល្លារអាមេរិក) ឬស្មើនឹង ២,៧៣%។ ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់ត្រីមាសទី៤ ឆ្នំា២០២៥ សរុបចំនួន ១០.៣៥៩.៥៤២.០០០ រៀល (២.៥៥៨.៧៣១ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ កើនឡើងចំនួន២.៦២២.១២២.០០០ រៀល (៤០៩.០០០ ដុល្លារអាមេរិក) ឬស្មើនឹង (៣៣,៨៩%)។ សំគាល់ ៖ សវនករឯករាជ្យ បានធ្វើការកំណត់ឡើងវិញ នៃតួរលេខមួយចំនួនក្នុងរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៤។ សូចនាករសំខាន់ៗ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត៖ ១,៣១ ដង ២-អនុបាតចរន្តលឿន៖ ១,១៦ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ២,៥៣% ៤-អនុបាតចំណេញធៀបនឹងមូលធន៖ ៨,១៦% ៥-អនុបាតគំលាតចំណេញដុល៖ ៥៣,៥២% ៦-អនុបាតគំលាតចំណេញភាព៖ ២២,៨៤% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ៣២ រៀល