សេចក្តីលម្អិត៖ សូមគោរពជូន: SERC - ក្រុមបង្ហាញសាជីវកម្ម ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត សូមការបង្ហាញជាសាធារណៈលើរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ ដូចដែលបានពិពណ៌នាដូចខាងក្រោម៖ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំណូលសរុបចំនួន ១៦.២២០.៧២៣ ពាន់រៀល កើនឡើងជាងត្រីមាសទី៤ ឆ្នាំ២០២៤ ចំនួន ៤.៣៦៦.៨៤៦ ពាន់រៀលស្មើនឹង ៣៦,៨៤ % និងខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន (៥.៩០៥.២៩៥) ពាន់រៀល កើនឡើងចំនួន ២.៨០១.២៧៩ ពាន់រៀល ស្មើនឹង ៩០,២៥ % បើធៀប នឹងត្រីមាសទី៤ ឆ្នាំ២០២៤។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះដែរ ទ្រព្យសកម្មសរុប របស់ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំនួន ៤៤២.៦០៩.៩០៦ ពាន់រៀល កើនឡើងចំនួន ៤១៦.៨៤៣ ពាន់រៀល ស្មើនឹង ០,០៩ % និងមូលធនសរុប មានចំនួន ៣០៤.៧៦៤.២១១ ពាន់រៀល កើនឡើងចំនួន ២៦.៨៦៤.១៨០ ពាន់រៀល ស្មើនឹង ៩,៦៧ % ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ២,៦៤ ដង ២-អនុបាតចរន្តលឿន ១,៩៤ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (១,៣៣) % ៤-អនុបាតចំណេញធៀបនឹងមូលធន (១,៩៤) % ៥-អនុបាតគំលាតចំណេញដុល ៤៩,៥១ % ៦-អនុបាតគំលាតចំណេញភាព (៣៦,៤១) % ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (៨២,៥៧) រៀល ៨-អនុបាតលទ្ធភាពសងការប្រាក់ (៤,៧៦)