សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៣ ឆ្នំា២០១៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៤៨.៨៧៤.០៨៨.០០០រៀល កើនជាងត្រីមាសទី៣ ឆ្នំា២០១៤ ចំនួន ៧.៩០៦.៣៤៨.០០០រៀល ស្មើនឹង ១៩,៣០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១០.៦២៩.៥៩៨.០០០រៀល ថយចុះចំនួន ៧.៦៤៧.៨៩៥.០០០រៀល ស្មើនឹង ៤១,៨៤% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៤ ដោយសារចំណូល និងចំណាយការប្រាក់(សុទ្ធ) ថយចុះប្រមាណជា ៦.៥៣៦លានរៀល ជាមួយគ្នានេះ ចំណាយជួសជុល និងថែទាំក៍មានការកើនឡើងប្រមាណជា ៨០០លានរៀល លើការងាររើ និងរៀបបំពង់ឡើងវិញ ដោយសារការពង្រីកផ្លូវ សាងសង់ស្ពាន និងលូទឹករបស់សាលារាជធានីភ្នំពេញ។ សម្រាប់រយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៤១.៣១០.៧៩៤.០០០រៀល កើនចំនួន ២៦.០៤៧.៧៨៥.០០០រៀលស្មើនឹង ២២,៦០% បើធៀបនឹងរយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ៣៩.៣៥៧.៤៤៤.០០០រៀល កើនចំនួន ៤.៩១៣.១២៦.០០០រៀលស្មើនឹង ១៤,២៦% បើធៀបនឹងរយៈពេល០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.២១៨.៣៧៦.៦២០.០០០រៀល កើនចំនួន ៥២.៣២៥.៥៤៧.០០០រៀល ស្មើនឹង ៤,៤៩% និងមូលធនសរុបមានចំនួន
៧៦៦.៣៧៦.៤៩៥.០០០រៀល កើនលើសចំនួន ៣០.២០៧.៨៦៧.០០០រៀល ស្មើនឹង ៤,១០% ធៀបនឹងឆ្នាំ២០១៤។
សូចនករសំខាន់ៗប្រចំាត្រីមាសទី៣ ឆ្នាំ២០១៥ មានដូចខាងក្រោម៖
១- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១២២,២៧ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន: ១,៤០%
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម: ០,៨៨%
៤- អនុបាតចរន្ត: ៤,៧៦ ដង
៥- អនុបាតចរន្តលឿន: ៣,៩៩ ដង
ក្នុងត្រីមាសបន្ទាប់ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ១០.៩៣០ លានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៥ ដូចមានក្នុងឯកសារយោង។