សេចក្តីលម្អិត៖ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក បានប្រកាសលទ្ធផលខាតលម្អិតសរុបក្នុងការិយបរិច្ឆេទចំនួន ៣.២៧៩ លានរៀល ដែលថយចុះចំនួន ១១៣% ឬ ២៨ ប៊ីលានរៀល ធៀបនឹងត្រីមាសទី៤ ឆ្នាំ ២០២៤។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក មានទ្រព្យសកម្មសរុបចំនួន ៣.១៣០.០៦៤ លានរៀល កើនឡើងចំនួន១៨% ឬ ៤៧៥ ប៊ីលានរៀល ធៀបនឹងឆ្នាំ២០២៤។ អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ មានដូចខាងក្រោម៖ ១. អនុបាតសន្ទនីយភាព - អនុបាតចរន្ត: ២,៨៦ដង - អនុបាតចរន្តលឿន: ០,៦១ដង ២. អនុបាតចំណេញភាព - អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: -០,១០% - អនុបាតចំណេញធៀបនឹងមូលធន: -០,២៧% - អនុបាតគម្លាតចំណេញដុល: ៧២% - អនុបាតគម្លាតចំណេញភាព: -២% - ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: -២រៀល - អនុបាតលទ្ធភាពសងការប្រាក់: ២ដង