សេចក្តីលម្អិត៖ សេចក្តីលម្អិត៖ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ប្រាក់ចំណូលពីខុនដូបានថយចុះចំនួន ៣.០៨៥.៨២៤ ពាន់រៀល ឬ ៥៤,៩៥% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ដែលភាគច្រើនដោយសារតែចំនួនយូនីតដែលបានប្រគល់ជូនអតិថិជនមានការថយចុះក្នុងអំឡុងត្រីមាសនេះ ដោយសារតែយូនីតភាគច្រើនដែលនៅក្រោមគម្រោង "Picasso City Garden I" ត្រូវបានប្រគល់ជូនអតិថិជនរួចហើយក្នុងរយៈពេលមុនៗ ខណៈដែលគម្រោង "Picasso Sky Gemme" នៅតែស្ថិតក្នុងដំណាក់កាលលក់សាកល្បង ដោយមានការទទួលស្គាល់ប្រាក់ចំណូលមានកម្រិត។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបចំនួន ១៣៩.២២៦.២៣៧ ពាន់រៀល, បំណុលសរុបចំនួន ១០០.៩៣៨.១០០ ពាន់រៀល រួមទាំងមូលធនសរុបចំនួន ៣៨.២៨៨.១៣៧ ពាន់រៀល។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ មានដូចខាងក្រោម៖ - អនុបាតចរន្ត៖ ១,១៦ដង - អនុបាតចរន្តលឿន៖ ១,០៧ដង - អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ -២,៣៨% - អនុបាតចំណេញធៀបនឹងមូលធន៖ -៨,៦០% - អនុបាតគម្លាតចំណេញដុល៖ ៥៤,៥៩% - អនុបាតគម្លាតចំណេញភាព៖ -១៣០,៧៨% - ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធ៖ -២៨,១២រៀល