សេចក្តីលម្អិត៖ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ក្រុមហ៊ុន តែលកូថេក បានប្រកាសលទ្ធផលខាតសរុបចំនួន ៤៣១ លានរៀល ដែលកើនឡើងចំនួន ១.៩៥៨,១៤ លានរៀល ស្មើនឹង ១២៨,២៦% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន តែលកូថេក មានទ្រព្យសកម្មសរុបចំនួន ២៨៦.៩៨៧លានរៀល ថយចុះចំនួន ៥,៣៦% បើប្រៀបនឹងរយៈពេលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ មានដូចខាងក្រោម៖ ១. អនុបាតសន្ទនីយភាព - អនុបាតចរន្ត: ១,៧៦ ដង - អនុបាតចរន្តលឿន: ១,៧៥ ដង ២. អនុបាតចំណេញភាព - អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (០,១៩)% - អនុបាតចំណេញធៀបនឹងមូលធន: (០,៣៦)% - អនុបាតគម្លាតចំណេញដុល : ១០,០៧% - អនុបាតគម្លាតចំណេញភាព: (១,៩០)% - អនុបាតលទ្ធភាពសងការប្រាក់: ៤,៦២ ដង