សេចក្តីលម្អិត៖ សម្រាប់ត្រីមាសទី១ ដែលបានបញ្ចប់ត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ចំណូលសរុបរបស់ក្រុមហ៊ុន ផេសថិក (ខេមបូឌ) ម.ក (PEPC) ត្រូវបានកត់ត្រាក្នុងចំនួន ៩.៣៨៥ លានរៀល ដែលបង្ហាញពីការថយចុះចំនួន ៥.៧៣៣ លានរៀល (≈៣៨%) បើធៀបនឹងត្រីមាសទី១ នៃឆ្នាំហិរញ្ញវត្ថុ ២០២៥ ដែលធ្លាប់មានចំនួន ១៥.១១៨ លានរៀល។ ការធ្លាក់ចុះនេះ ជាចម្បងឆ្លុះបញ្ចាំងពីការថយចុះនៃការទទួលចំណូលពីគម្រោងតាតៃ ដោយសារគម្រោងនេះជិតត្រូវបានបញ្ចប់រួចរាល់។ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបមានចំនួន ៨៥០.២៥០ លានរៀល និងបំណុលសរុបមានចំនួន ៩៥៣.៩៩៩ លានរៀល ដែលបណ្តាលឱ្យមានកង្វះខាតដើមទុនចំនួន ១០៣.៧៤៨ លានរៀល។ (បើធៀបនឹងតារាងក្នុងត្រីមាសទី៤ នៃឆ្នាំហិរញ្ញវត្ថុ ២០២៥ ទ្រព្យសកម្មមានចំនួន ៨៩៣.៣៤៧ លានរៀល និងបំណុលមានចំនួន ៩៩៦.៤៨០ លានរៀល ជាមួយនឹងមូលធនភាគហ៊ុនិកចំនួន (១០៣.១៣៣) លានរៀល។) ចំណុខសំខាន់ៗ – ត្រីមាសទី១ ឆ្នាំហិរញ្ញវត្ថុ ២០២៦ · អនុបាតចរន្ត(Current Ratio): ១,០៩ ដង · អនុបាតចរន្តលឿន(Quick Ratio): ១,០៤ ដង · អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម(Return on Assets): (០,០៦)% · អនុបាតចំណេញធៀបនឹងមូលធន (Return on Equity): (០,៥២)% · ខាតបង់ពីប្រតិបត្តិការ (Operating Loss): (១.៤៨៨) លានរៀល · ខាតបង់មុនពន្ធ (Loss before Tax): (៦៩៨) លានរៀល · ខាតបង់ក្រោយពន្ធ (Loss after Tax): (៥៣៩) លានរៀល · ខាតបង់សរុបផ្សេងៗ (Total Comprehensive Loss): (៦១៦) លានរៀល