សេចក្តីលម្អិត៖ ក្នុងត្រីមាសទី៤ ឆ្នំា២០២៥ រ៉ូយ៉ាល់ រេលវេ ម.ក. មានចំណូលសរុបចំនួន ១៦.៤៣៤ លានរៀល កើនឡើង ចំនួន ៣.០៣៦ លានរៀល ស្មើនឹង ២២,៦៦% បើធៀប នឹងត្រីមាសទី៤ ឆ្នំា២០២៤ និងខាតសុទ្ធក្នុងការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ក្នុងត្រីមាសទី៤ ឆ្នំា២០២៥ សរុបចំនួន -៥.៦៧៩ លានរៀលធ្លាក់ចុះចំនួន ៣.០២០ លានរៀលស្មើនឹង -៣៤,៧២% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០២៤ ។ ក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រ៉ូយ៉ាល់ រេលវេ ម.ក. មានទ្រព្យសកម្មសរុប ចំនួន ១១៥.៦៧០ លានរៀល ធ្លាក់ចុះចំនួន -១០.១៧៣ លានរៀល ស្មើនឹង -៨,០៨% និងមូលធនសរុប មានចំនួន -៩១.១៩៤ លានរៀល កើនឡើងចំនួន -២៧.៥២៤ លានរៀល ស្មើនឹង ៤៣,២៣% បើធៀបនឹងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ មានដូចខាងក្រោម៖ អនុបាតហិរញ្ញវត្ថុ ១. អនុបាតសាធនភាព៖ -២៤,២៥% ២. អនុបាតសន្ទនីយភាព អនុបាតចរន្ត៖ ០,០៧ អនុបាតចរន្តលឿន៖ ០,០៦ អនុបាតចំណេញភាព ៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ -៤,៩១% ៤. អនុបាតចំណេញធៀបនឹងមូលធន៖ ៦,២៣% ៥. អនុបាតគម្លាតចំណេញដុល៖ -១៥,៨៤% ៦. អនុបាតគម្លាតចំណេញភាព៖ -៣៤,៥៦% ៧. អនុបាតលទ្ធភាពបង់ការប្រាក់៖ -០,៩៣