សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៣ ឆ្នាំ២០១៥ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៥ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣៧.៤៧៥.៥៨០.០០០ រៀល ថយចុះចំនួន ៧.៣១៩.៨៣៦.០០០ រៀល ស្មើនឹង ១៦,៣៤%បើធៀបនឹងត្រីមាសទី ៣ ឆ្នាំ២០១៤ និងចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទមានចំនួន ១.៦៣២.១០៥.០០០ រៀល ថយចុះចំនួន ៤៦៩.៨១២.០០០ រៀលស្មើនឹង ២២,៣៥% បើធៀបនឹង ត្រីមាសទី៣ ឆ្នាំ២០១៤។
សម្រាប់រយៈពេល ៩ខែ គិតត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៥ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១៥៦.០៩៤.១៩០.០០០ រៀល ថយចុះចំនួន ២០.៩៤០.១៣៩.០០០ រៀល ស្មើនឹង ១១,៨៣% បើធៀបនឹងរយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៤ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ១៩.១៧៦.៩៩៨.0០០ រៀល កើនចំនួន ៩.២២៩.៧០០.០០០ រៀល ស្មើនឹង ៩២,៧៩% បើធៀបនឹងរយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៤ ។
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣០៦.២១៧.៥៧២.០០០ រៀល កើនចំនួន ១៦.២៤០.៧៥១.០០០ រៀល ស្មើនឹង ៥,៦០% និងមូលធនសរុប មានចំនួន ២៧២.៥០៦.៦៩៥.០០០ រៀល កើនលើសចំនួន ១២.១៧៣.៥៦០.០០០ រៀល ស្មើនឹង ៤,៦៨% ធៀបនឹង ឆ្នំា២០១៤។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៥
១-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ:៤០,៨០ រៀល
២-អនុបាតចំណេញធៀបនឹងមូលធន:០,៦០ %
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:០,៥៣ %
៤-អនុបាតចរន្ត:៧,៨៤ ដង
៥-អនុបាតចរន្តលឿន:៥.៩៥ ដង
៦-អនុបាតជុំបង្វិលទ្រព្យសកម្ម:០.១២ ដង
៧-អនុបាតបំណុលធៀបនឹងមូលធន:១២,៣៧ %
៨-អនុបាតគំលាតចំណេញដុល:១៩,២៩ %
៩-អនុបាតគំលាតចំណេញភាព:៤,៣៦ %
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៥ ដូចមានក្នុងឯកសារយោង។