សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៤ ឆ្នាំ២០១៥ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៧៤.៨៤០.៥៧០.០០០ រៀល កើនជាងត្រីមាសទី៤ ឆ្នាំ២០១៤ ចំនួន២០.៧៥០.២០២.០០០ រៀល ស្មើនឹង ៣៨,៣៦% និង(ខាត)/ចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទមានចំនួន (១៤.៧៣៣.៦៧៧.០០០ រៀល) ថយចុះចំនួន (១៨.៩៥៨.២៣៧.០០០ រៀល)ស្មើនឹង (៤៤៨,៧៦%) បើធៀបនឹង ត្រីមាសទី៤ ឆ្នាំ២០១៤ មូលហេតុដោយសារការកើនឡើងតម្លៃវត្ថុធាតុដើមផ្ទាល់ ចំណាយផ្សេងៗក្នុងសង្វាក់ផលិតកម្មដូចជា ការជួសជុលតាមអគារនីមួយៗ និងរៀបចំសង្វាក់ផលិតកម្មតាមប្រពន័្ធស្តង់ដារ របស់ Addidas។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ២២៩.៩៣៩.០៦៦.០០០ រៀល ថយចុះចំនួន ៧៥២.២៥៥.០០០ រៀល ស្មើនឹង ០,៣៣% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៤ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ៤.៣២០.៩៩៥.0០០ រៀល ថយចុះចំនួន ៩.៨២៦.៥១៣.០០០ រៀល ស្មើនឹង ៦៩,៤៦% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៤ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣០៤.៨៥០.៩៥២.០០០ រៀល កើនចំនួន ១៤.៨៧៤.១៣១.០០០ រៀល ស្មើនឹង៥,១៣% និងមូលធនសរុប មានចំនួន ២៥៦.០៣៤.៧៥១.០០០ រៀល ថយចុះចំនួន ៤.២៩៨.៣៨៤.០០០ រៀល ស្មើនឹង ១,៦៥% ធៀបនឹង ឆ្នំា២០១៤។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៥
១-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: -៣៦៨,៣៤ រៀល
២-អនុបាតចំណេញធៀបនឹងមូលធន: -៥,៧៥ %
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: -៤,៨៣ %
៤-អនុបាតចរន្ត: ៥,២៨ ដង
៥-អនុបាតចរន្តលឿន: ៤.៥៤ ដង
៦-អនុបាតជុំបង្វិលទ្រព្យសកម្ម: ០.២៥ ដង
៧-អនុបាតបំណុលធៀបនឹងមូលធន: ១៩,០៧ %
៨-អនុបាតគំលាតចំណេញដុល: -១៨,២០ %
៩-អនុបាតគំលាតចំណេញភាព: -១៩,៦៩ %
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៥ ដូចមានក្នុងឯកសារយោង។