សេចក្តីលម្អិត៖
សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៥ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ២២៩.៩៣៩.០៦៦.០០០ រៀល ថយចុះចំនួន៧៥២.២៥៥.០០០ រៀល ស្មើនឹង ០.៣៣%បើធៀបនឹង ឆ្នាំ២០១៤ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ៤.៣២០.៩៩៥.០០០ រៀលថយចុះជាងឆ្នាំ ២០១៤ ចំនួន៩.៨២៦.៥១៣.០០០រៀល ស្មើនឹង៦៩.៤៦%។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣០៤.៨៥០.៩៥២.០០០ រៀល កើនលើសឆ្នាំ ២០១៤ ចំនួន ១៤.៨៧៤.១៣១.០០០ រៀល ស្មើនឹង៥,១៣% និងមូលធនសរុប មានចំនួន ២៥៦.០៣៤.៧៥១.០០០ រៀល ថយចុះជាង ឆ្នាំ ២០១៤ ចំនួន ៤.២៩៨.៣៨៤.០០០ រៀល ស្មើនឹង ១,៦៥%។
សូចនករសំខាន់ៗប្រចាំឆ្នាំ២០១៥
១-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១០៨,០២ រៀល
២-អនុបាតចំណេញធៀបនឹងមូលធន ១,៦៩ %
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៤២ %
៤-អនុបាតចរន្ត ៥,២៨ ដង
៥-អនុបាតចរន្តលឿន ៤.៥៤ ដង
៦-អនុបាតជុំបង្វិលទ្រព្យសកម្ម ០.៧៥ ដង
៧-អនុបាតបំណុលធៀបនឹងមូលធន ១៩,០៧ %
៨-អនុបាតគំលាតចំណេញដុល ១១,៤១ %
៩-អនុបាតគំលាតចំណេញភាព១,៨៨%
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៥ ដូចមានក្នុងឯកសារយោង។