សេចក្តីលម្អិត៖
សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៩១.៣៤៨.២៤៦.០០០រៀល កើនចំនួន ៣៤.៨០៥.៣៩៧.០០០រៀល ស្មើនឹង ២២.២៣% បើធៀបនឹងឆ្នាំ ២០១៤ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន៥៦.៩៤៩.១៣១.០០០រៀល កើនចំនួន ១១.២០១.២២០.០០០រៀល ស្មើនឹង ២៤.៤៨% បើធៀបនឹងឆ្នំា ២០១៤ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.២៤០.១២០.០៧៦.០០០រៀល កើនចំនួន៧៤.០៦៩.០០៣.០០០រៀល ស្មើនឹង ៦.៣៥% និងមូលធនសរុបមានចំនួន ៧៨៣.៩៦៨.១៨២.០០០រៀល កើនលើសចំនួន៤៧.៧៩៩.៥៥៤.០០០រៀល ស្មើនឹង ៦.៤៩% ធៀបនឹងឆ្នាំ២០១៤។
សូចនករសំខាន់ៗប្រចំាឆ្នាំ២០១៥ មានដូចខាងក្រោម៖
១- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៦៥៤,៧៩ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន: ៧,៤៩ %
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម: ៤,៧៣ %
៤- អនុបាតចរន្ត: ៥,២២ ដង
៥- អនុបាតចរន្តលឿន: ៤,៣៩ ដង
ក្នុងឆ្នាំបន្ទាប់ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ៤៥.៥៨៤ លានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៥ ដូចមានក្នុងឯកសារយោង។