សេចក្តីលម្អិត៖
សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបចំនួន ៦១.៤៥៨.១៨៦.០០០ រៀល កើនចំនួន ៧.៧៨៤.០៦០.០០០ រៀល ស្មើនឹង១៤,៥០% ធៀបនឹងឆ្នាំ២០១៤ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១២.៩២៣.៨៩៣.០០០ រៀល កើនចំនួន ៤.២៦១.៩៤២.០០០ រៀល ស្មើនឹង ៤៩,២០% ធៀបនឹងឆ្នំា២០១៤។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៦៤៧.៩០៩.៤៤៤.០០០ រៀល កើនចំនួន ៣៤.៩១៩.១៥០.០០០ រៀល ស្មើនឹង ៥,៧០% និងមូលធនសរុបមានចំនួន ៥១៣.៤០៨.០៦៩.០០០ រៀល កើនចំនួន ៣០.៩៩៩.៨១៤.០០០ រៀល ស្មើនឹង ៦,៤៣% ធៀបនឹងឆ្នាំ២០១៤។
សូចនាករសំខាន់ៗប្រចំាឆ្នាំ២០១៥ មានដូចខាងក្រោម៖
១- អនុបាតចរន្ត: ៤,៥៨ ដង
២- អនុបាតចរន្តលឿន: ៤,៥៨ ដង
៣- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៧៦៩,២៧ រៀល
៤- ផលចំណេញក្នុងមួយឯកតាមូលធន: ២,៥២ %
៥- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម: ១,៩៩ %
៦- គំលាតចំណេញដុលៈ ៦៤,៤០%
៧- គំលាតចំណេញភាពៈ ២១.០៣%
ក្នុងឆ្នាំបន្ទាប់ ក.ស.ភ. រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ១៤.៤៥៣.០០០.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ បានអនុម័ត។
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៥ ដូចមានក្នុងឯកសារយោង។