សេចក្តីលម្អិត៖
ក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៦៧.៨១៣.៩២៩.០០០ រៀល កើនជាងត្រីមាសទី១ ឆ្នាំ២០១៥ ចំនួន ៨.៧៨៦.៩៥០.០០០ រៀល ស្មើនឹង ១៤,៨៩% និងចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទមានចំនួន ៦.៤៧៦.៩៧៣.០០០ រៀល កើនចំនួន ៣.៩៥៦.៣៨៨.០០០ស្មើនឹង ១៥៦.៩៦% បើធៀបនឹង ត្រីមាសទី១ ឆ្នាំ២០១៥។ នាថ្ងៃទី៣១ ខែ មីនា ឆ្នំា២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣១៨.៩៥៧.២៣៥.០០០ រៀល កើនចំនួន ១៤.១០៦.២៨៣.០០០ រៀល ស្មើនឹង ៤,៦៣% និងមូលធនសរុប មានចំនួន ២៥៩.៧៣០.១១២.០០០ រៀល កើនចំនួន ៣.៦៩៥.៣៦១.០០០ រៀល ស្មើនឹង ១,៤៤% ធៀបនឹង ឆ្នំា២០១៥។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៦
១-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១៦១,៩២ រៀល
២-អនុបាតចំណេញធៀបនឹងមូលធន: ២,៤៩%
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ២,០៣%
៤-អនុបាតចរន្ត: ៤,៣៩ដង
៥-អនុបាតចរន្តលឿន : ៣.៣៩ដង
៦-អនុបាតជុំបង្វិលទ្រព្យសកម្ម: ០,២១ដង
៧-អនុបាតបំណុលធៀបនឹងមូលធន: ២២,៨០%
៨-អនុបាតគំលាតចំណេញដុល : ១៧,៧៩%
៩-អនុបាតគំលាតចំណេញភាព:៩,៥៥%
សូមអានរបាយការណ៏ប្រចាំត្រីមាសទី១ ឆ្នាំ ២០១៦ ដូចមានក្នុងឯកសារយោង។