សេចក្តីលម្អិត៖
ក្នុងត្រីមាសទី១ ឆ្នំា២០១៦ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបចំនួន ១៥.៦៩២.៣៧១.០០០ រៀល កើនចំនួន ១.៤៣៣.៦៥២.០០០ រៀល ស្មើនឹង១០,០៥% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៥ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទ សរុបចំនួន ៣.៦៤៩.៣២៤.០០០ រៀល កើនចំនួន ៧៥២.៨១៤.០០០រៀល ស្មើនឹង ២៥,៩៩% ធៀបនឹង ត្រីមាសទី១ ឆ្នំា២០១៥។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៦៤៣.៤៤៩.៤៩០.០០០ រៀល ថយចុះចំនួន ៤.៤៥៩.៩៥៤.០០០រៀល ស្មើនឹង ០,៦៩% និងមូលធនសរុបមានចំនួន ៥០៨.៤៧៨.៦៧៧.០០០រៀល ថយចុះចំនួន ៤.៩២៩.៣៩២.០០០រៀល ស្មើនឹង ០,៩៦% ធៀបនឹងឆ្នាំ២០១៥។
សូចនាករសំខាន់ៗប្រចំាត្រីមាសទី១ ឆ្នាំ២០១៦ មានដូចខាងក្រោម៖
១- អនុបាតចរន្ត: ៥,៤៦ដង
២- អនុបាតចរន្តលឿន: ៥,៤៦ដង
៣- ផលចំណេញក្នុងមួយឯកតាមូលធន: ០,៧២%
៤- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម: ០,៥៧%
៥- គំលាតចំណេញដុលៈ ៦៥,២៥%
៦- គំលាតចំណេញភាពៈ ២៣,២៦%
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ ដូចមានក្នុងឯកសារយោង។